ចំណុចសំខាន់ពីរបៀបវារៈរបស់លោក JOE BIDEN សម្រាប់សហគមន៍អាស៊ីអាមេរិកកាំង និងអ្នករស់នៅកោះប៉ាស៊ីហ្វិក
អនុប្រធានាធិបតី Joe Biden ដឹងថាសហគមន៍អាស៊ីអាមេរិកកាំង និងអ្នកកោះប៉ាស៊ីហ្វិក (AAPI) គឺជាទំព័រសករាជដ៏សំខាន់នៃប្រវត្តិរបស់ជនជាតិអាមេរិក។ សមត្ថភាពរបស់ប្រទេសយើងក្នុងការទាក់ទាញមនុស្សដែលខិតខំប្រឹងប្រែងធ្វើការពីគ្រប់វប្បធម៌និងជាតិសាសន៍នីមួយៗតែងតែធ្វើឲ្យពួកយើងកាន់តែរឹងមាំជានិច្ច។ លោក Joe បានកែប្រែគំនិតក្លាហាននិងជឿនលឿនឲ្យទៅជាលទ្ធផលជាក់ស្តែងសម្រាប់សហគមន៍ AAPI ក្នុងនាមជាអនុប្រធានាធិបតីនិងសមាជិកព្រឹទ្ធសភា។ ក្នុងនាមជាអនុប្រធានាធិបតី លោក Joe បានរួបរួមគ្នាជាមួយលោកប្រធានាធិបតី Obama ដើម្បីអនុម័តច្បាប់ថែទាំដែលមានតម្លៃសមរម្យ ដោយផ្តល់ការធានារ៉ាប់រងសុខភាពដល់ប្រជាជនចំនួន 20 លាននាក់បន្ថែមទៀតរួមទាំង AAPI ចំនួន 2 លាននាក់ នៅពេលដែលប្រធានាធិបតី Obama និងអនុប្រធានាធិបតី Biden ចាកចេញពីការិយាល័យ។ រដ្ឋបាលរបស់ Obama-Biden ក៏បង្កើតឡើងវិញនូវគំនិតផ្ដួចផ្ដើមរបស់សេតវិមានទៅលើជនជាតិអាស៊ីអាមេរិកកាំងនិងអ្នកកោះប៉ាស៊ីហ្វិក ដើម្បីលើកកម្ពស់ជីវិតរបស់ AAPI នៅក្នុងសហរដ្ឋអាមេរិកតាមរយៈកម្មវិធីសហព័ន្ធ ការសម្របសម្រួលអន្ដរទីភ្នាក់ងារ និងផ្សព្ធផ្សាយដល់អ្នកចូលរួមចំណែកនៅក្នុង AAPI។ ហើយលោក Joe បានជួយធានាដល់ការបោះឆ្នោត ដើម្បីផ្តល់ការទូទាត់សំណងដែលរង់ចាំជាយូរមកហើយសម្រាប់អតីតយុទ្ធជនដែលចូលរួមក្នុងសង្គ្រាមលោកលើកទីពីររវាងអាមេរិកកាំង - ហ្វីលីពីនរបស់យើង។
លោក Joe ដឹងថាយើងនៅក្នុងសង្រ្គាមដើម្បីព្រលឺងនៃប្រទេសអាមេរិក។ ប្រទេសរបស់យើងត្រូវការភាពជាអ្នកដឹកនាំផ្នែកសីលធម៌និង កម្លាំងរួបរួមគ្នានៅក្នុងសេតវិមានជាជាងការបែកបាក់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមនិងភាពអយុត្តិធម៌។ ក្នុងនាមជាប្រធានាធិបតី លោក Joe នឹងបន្ដការប្ដេជ្ញាចិត្តពេញមួយជីវិតរបស់គាត់ ដើម្បីធានាថាសមាជិកទាំងឡាយនៃសហគមន៍ AAPI ត្រូវបានប្រព្រឹត្តដោយភាពថ្លៃថ្នូរ ដោយមិនគិតពីជាតិសាសន៍ ឬជាតិពន្ទុរបស់ពួកគេ និងមានការខិតខំប្រឹងប្រែងស្មើភាពគ្នាទៅនឹងសុបិន្ដរបស់ប្រទេសអាមេរិក។
គាត់នឹង៖
ធ្វើសេចក្ដីសម្រេចទៅលើសុខភាពសាធារណៈនិងសេដ្ឋកិច្ចដើម្បីឆ្លើយតបទៅនឹងជំងឺ COVID-19 យើងត្រូវការការឆ្លើយតបទៅនឹងសេចក្ដីសម្រេចស្ដីពីសុខភាពសាធារណៈដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 និងផ្ដល់ការព្យាបាលទៅអ្នកដែលត្រូវការ ក៏ដូចជាការឆ្លើយតបទៅនឹងសេចក្ដីសម្រេចនៃសេដ្ឋកិច្ចដែលផ្ដល់នូវភាពធូរស្បើយពិតប្រាកដទៅដល់បុគ្គលិក គ្រួសារ និងអាជីវកម្មខ្នាតតូចរបស់ AAPI និងការពារដល់សេដ្ឋកិច្ចទាំងមូល។ លោក Joe នឹងធានាដល់ការទទួលបានការថែទាំសុខភាពដោយបង្កើនការធ្វើតេស្ដ ធានាថាការធ្វើតេស្ដ ការព្យាបាល និងវ៉ាក់សាំងចុងក្រោយនានាសម្រាប់ជំងឺ COVID-19 គឺឥតគិតថ្លៃសម្រាប់បុគ្គលទាំងអស់ ដោយមិនគិតពីស្ថានភាពនៃការធានារ៉ាប់រង ឬអន្ដោប្រវាសន៍ ការប្រមូលជាតិសាសន៍ ភេទ និងទិន្នន័យនៃជាតិពន្ទុលើការធ្វើតេស្ដនិងការព្យាបាល ដើម្បីឲ្យយើងអាចកំណត់ និងស្វែងរកពីភាពខុសគ្នា និងបើករយៈពេលនៃការចុះឈ្មោះ Obamacare ជាថ្មី ដើម្បីឲ្យ AAPIs ដែលត្រូវការការធានារ៉ាប់រងអាចទទួលបានវា។
គាត់នឹងការពារដល់បុគ្គលិក AAPI ដែលផ្តល់សេវាកម្មចាំបាច់ ដោយផ្តល់ឲ្យពួកគេនូវឧបករណ៍ការពារដែលពួកគេត្រូវការដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស ការអនុវត្តនិងប្រតិបត្តិតាមស្តង់ដារនានាដើម្បីការពារបុគ្គលិក AAPI ទាំងអស់ឲ្យមានសុវត្ថិភាពនៅជួរមុខ និងធានាថាសិទ្ធិពលរដ្ឋរបស់ពួកគេ ត្រូវបានការពារ និងផ្តល់ការជំរុញក្នុងការបើកប្រាក់ខែសំខាន់ៗដល់បុគ្គលិករបស់ AAPI។ លោក Joe ក៏នឹងរក្សាទុកនូវមូលនិធិពាក់កណ្ដាលនៃកម្មវិធីការពារប្រាក់ខែថ្មីទាំងអស់សម្រាប់អាជីវកម្មខ្នាតតូចដែលមាននិយោជិក 50 នាក់ឬតិចជាងនេះ ផ្តល់ប្រាក់កម្ចីសប្បុរសបន្ថែមទៀតដែលអនុញ្ញាតឲ្យអាជីវកម្មខ្នាតតូចត្រូវការរក្សាប្រាក់ឈ្នួលនិងបើកប្រាក់ខែថេរនិងផ្តល់ការធានាថារាល់គុណវុឌ្ឍិអាជីវកម្មខ្នាតតូច AAPI នឹងទទួលបានការលើកលែង។ ហើយគាត់នឹងបង្កើតនូវផ្ទាំងប៉ាណូប្រចាំសប្ដាហ៍ដើម្បីបង្ហាញថាតើអាជីវកម្មខ្នាតតូចណាមួយដែលដែលកំពុងទទួលបានប្រាក់កម្ចី ដើម្បីធានាថាកម្មវិធីនេះនឹងមិនទុកសហគមន៍ ជនជាតិភាគតិច និងស្ត្រីដែលប្រកបអាជីវកម្មដោយខ្លួនឯង ឬអាជីវកម្មដែលតូចជាងគេឡើយ។ ផែនការ ប្រាំបីចំណុចរបស់លោក Joe សម្រាប់ការចាប់ផ្ដើមឡើងវិញដែលខ្លាំងជាងមុន សុវត្ថិភាពជាងមុន មានប្រសិទ្ធភាពជាងមុន ធានាថាយើងការពារជនជាតិអាមេរិកកាំង ជាពិសេសអ្នកដែលស្ថិតនៅក្នុងហានិភ័យខ្ពស់ ខណៈពេលដែលធ្វើឲ្យទំនុកចិត្តរបស់អតិថិជនវិលទៅរកសភាពដើមវិញ និងរៀបចំមូលដ្ឋានសម្រាប់សេដ្ឋកិច្ចដែលដំណើរការបានសម្រាប់អ្នកទាំងអស់គ្នា។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 យើងបានឮថាមានការកើនឡើងនៃរបាយការណ៍ស្ដីពីសហគមន៍អាស៊ីអាមេរិកកាំងដែលត្រូវបានចាត់ទុកជាគោលដៅនៃការស្អប់ស្ពើម។ សកម្មភាពរើសអើងពូជសាសន៍ទាំងនេះ ត្រូវតែបញ្ឈប់។ ពួកគេផ្អែកលើមូលដ្ឋាននៃការសម្រេចចិត្តភ្លាមៗដ៏អាក្រក់ និងល្ងង់ខ្លៅបំផុត។ ពួកគេមិនមែនជាយើងនោះទេ ក្នុងនាមជាប្រទេសមួយ។ គ្មាននរណាម្នាក់ គប្បីត្រូវចាត់ទុកជាគោលដៅដោយសារតែលក្ខណៈនៃរូបរាងរបស់ពួកគេ ដូនតារបស់ពួកគេមានប្រភពមកពីណា ឬពួកគេជានរណានោះទេ។ Joe នឹងផ្តល់ភាពជាអ្នកដឹកនាំដែលយើងចាំបាច់ត្រូវដោះស្រាយគ្រប់ផ្នែកនៃជំងឺរាតត្បាតនេះ—រួមទាំងហេតុការណ៍នៃប្រកាន់ពូជសាសន៍ដ៏ខ្លាំងក្លាដែលផ្តោតគោលដៅលើពលរដ្ឋអាមេរិកកាំងដើមកំណើតអាស៊ី—ជាបន្ទាន់ និងយ៉ាងហ្មត់ចត់។
លើកកម្ពស់សំឡេង AAPI និងបង្កើនការធ្វើជាតំណាង AAPI នៅក្នុងរដ្ឋាភិបាល។ រដ្ឋបាលរបស់ Obama-Biden បានចែងតាំងចៅក្រម AAPI ច្រើនជាងរដ្ឋបាលទាំងអស់ពីមុនមក បានរួមបញ្ជូលគ្នា និងលើកទឹកចិត្តឲ្យមានការទទួលយក AAPI មកបម្រើការងារក្នុងតួនាទីជាបុគ្គលិកជាន់ខ្ពស់។ Joe នឹងចែងតាំង និងចាត់តាំងមន្ត្រីសហព័ន្ធ និងចៅក្រមដែលមានលក្ខណៈដូចគ្នាទៅនឹងពលរដ្ឋអាមេរិកកាំងផ្សេងទៀតដែរ រួមទាំងបុគ្គលដែលជាពលរដ្ឋ AAPI ផងដែរ។ គាត់នឹងបំពេញបន្ថែមពីលើគំនិតផ្តួចផ្តើមនៃរដ្ឋបាលរបស់ Obama-Biden ស្តីពីពលរដ្ឋ AAPI និងគណៈកម្មការទីប្រឹក្សារបស់ប្រធានាធិបតីស្តីពីពលរដ្ឋ AAPI ដើម្បីធានាថាទីភ្នាក់ងារសហព័ន្ធ កំពុងតែពិចារណាលើសហគមន៍ AAPI នៅក្នុងការបង្កើត និងអនុវត្តកម្មវិធីសហព័ន្ធ និងធានាថាមេដឹកនាំសហគមន៍ AAPI ត្រូវមានសំឡេងនៅក្នុងរដ្ឋបាលរបស់លោក Biden។ គាត់ក៏ដឹងផងដែរអំពីរបៀបនាំយកភាគីពាក់ព័ន្ធសំខាន់ទាំងអស់មកកាន់តុពិភាក្សា ដើម្បីធានាថាសហគមន៍នៃអ្នកដែលរងផលប៉ះពាល់ដោយគោលនយោបាយនានា គឹជាផ្នែកដ៏សំខាន់មួយនៃកិច្ចដំណើរការសម្រេចចិត្ត។ គាត់នឹងធ្វើដូចគ្នានេះជាមួយនឹងសហគមន៍ជនជាតិដើមនៅកោះហាវៃ និងអ្នករស់នៅលើប្រជុំកោះប៉ាស៊ីហ្វិក (NHPI) តាមរយៈការពង្រឹកក្រុមការងារនៅលើប្រជុំកោះប៉ាស៊ីហ្វិក ដែលបានបង្កើតឡើងដោយរដ្ឋបាល Obama-Biden។
ការពារ និងបំពេញបន្ថែមលើច្បាប់ស្តីពីការថែទាំសុខភាពមានតម្លៃសមរម្យ (Affordable Care Act)។ ពលរដ្ឋ AAPI ជាច្រើន ជារឿយៗតែងប្រឈមទៅនឹងឧបសគ្គផ្នែកភាសា និងវប្បធម៌ដែលកាត់បន្ថយលទ្ធភាពទទួលបានការថែទាំសុខភាពរបស់ពួកគេ។ លោក Joe ជឿជាក់ថាពលរដ្ឋអាមេរិកកាំងគ្រប់រូប គប្បីទទួលបានការថែទាំសុខភាពដែលមានតម្លៃសមស្រប និងប្រកបដោយគុណភាព ហើយគាត់នឹងគាំពារដល់ពលរដ្ឋគ្រប់រូបចំពោះកិច្ចការពារថែទាំសុខភាព។ គាត់នឹងផ្តល់ជូនពលរដ្ឋអាមេរិកកាំងនូវជម្រើសថ្មីក្នុងការទិញជម្រើសធានារ៉ាប់រងសុខភាពសាធារណៈ ដូចជា Medicare ជាដើម។ គាត់នឹងចេញមុខការពាររាល់ការប្រើប្រាស់អំណាចខុសច្បាប់ដោយក្រុមហ៊ុនសាជីវកម្មឱសថតាមវេជ្ជបញ្ជា។ ហើយ គាត់នឹងបង្កើនខិតខំប្រឹងប្រែងសាជាថ្មីទ្វេដង ដើម្បីធានាបាននូវការអនុវត្តច្បាប់សមភាពសុខភាពផ្លូវចិត្ត និងពង្រីកការផ្តល់មូលនិធិសម្រាប់សេវាសុខភាពផ្លូវចិត្ត។ លោក Joe ក៏នឹងបង្កើនការវិនិយោគសហព័ន្ធទៅលើសមជ្ឈមណ្ឌលសុខភាពសហគមន៍ ដោយពង្រីកនូវការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់ពលរដ្ឋ AAPI ដែលត្រូវការវាបំផុត។ គាត់នឹងកែលម្អការថែទាំសម្រាប់អ្នកជំងឺ AAPI ដែលមានស្ថានភាពជំងឺរ៉ាំរ៉ៃ តាមរយៈកិច្ចសហការក្នុងចំណោមវេជ្ជបណ្ឌិតប្រចាំអ្នកជំងឺ និងការតាមដានកត្តាកំណត់សង្គមទៅលើសុខភាព។ ហើយ លោក Joe នឹងពង្រីកការទទួលបានការថែទាំសុខភាពបន្តពូជ រួមទាំងការពន្យារកំណើត និងការការពារសិទ្ធិដែលធានាដោយរដ្ឋធម្មនុញក្នុងការសម្រេចចិត្ត។
វិនិយោគទៅលើសិស្ស និងអ្នកអប់រំរបស់យើង។ ឪពុកម្តាយជាច្រើននៅក្នុងសហគមន៍ពលរដ្ឋ AAPI មិនទទួលបានធនធាន និងការគាំទ្រដែលពួកគេត្រូវការដើម្បីធានាថា កូនរបស់ពួកគេ នឹងទទួលបានជោគជ័យនោះទេ។ លោក Joe នឹងវិនិយោគទៅលើកុមារគ្រប់រូបចាប់ពីពេលកើត រហូដល់ចូលរៀនថ្នាក់ទី12 ដើម្បីឲ្យពួកគេបានត្រៀមខ្លួនសម្រាប់ការទទួលជោគជ័យនៅក្នុងវិស័យសេដ្ឋកិច្ចនាពេលខាងមុខ ដោយមិនគិតពីលេខកូដតំបន់ ចំណូលឪពុកម្តាយ ពូជសាសន៍ ឬពិការភាពរបស់ពួកគេនោះទេ។ ក្នុងនាមជាប្រធានាធិបតី លោក Joe នឹងផ្តល់នូវការសិក្សាថ្នាក់មត្តេយ្យកម្រិតទាបជាសកលមានគុណភាពខ្ពស់ទៅដល់កុមារគ្រប់រូបដែលមានអាយុពីបីដល់បួនឆ្នាំ។ គាត់នឹងបង្កើតការផ្តល់មូលនិធិក្រោមមាត្រា I មួយទ្វេជាបីទៅដល់សាលារៀន ដែលផ្តល់សេវាដល់កុមារជាច្រើនដែលមកពីគ្រួសារដែលមានប្រាក់ចំណូលទាប។ ការផ្តល់មូលនិធិថ្មីនេះ នឹងត្រូវបានប្រើប្រាស់ជាលើកដំបូងដើម្បីធានាថាគ្រូបង្រៀននៅតាមសាលារៀនក្រោមមាត្រាI ត្រូវទទួលបានបៀវត្សរ៍ខ្ពស់ កុមារដែលមានអាយុពីបីទៅបួនឆ្នាំ ទទួលបានការសិក្សានៅថ្នាក់មត្តេយ្យ ហើយមណ្ឌលសិក្សាធិការ ផ្តល់ជូនការសិក្សាតាមមុខវិជ្ជាយ៉ាងហ្មត់ចត់ នៅគ្រប់សាលារៀនទាំងអស់របស់ពួកគេ។ គាត់ក៏នឹងកសាងសាលារៀនយ៉ាងល្អបំផុត និងប្រកបដោយភាពច្នៃប្រឌិតថ្មីៗបំផុតប្រចាំប្រទេស នៅក្នុងសហគមន៍ពលរដ្ឋ AAPI ដែលមិនទទួលបានសាលារៀនដែលមានគុណភាពខ្ពស់ សហគមន៍ដែលមិនមែនជាជនស្បែកសផ្សេងទៀត និងសហគមន៍ពលរដ្ឋដែលមានប្រាក់ចំណូលទាប, ពង្រីកគំរូសាលារៀនសហគមន៍ ដោយនាំយកការគាំទ្រចាំបាច់សម្រាប់សិស្ស និងឪពុកម្តាយទៅក្នុងសាលារៀនសាធារណៈ, បង្កើនទ្វេដងនូវចំនួនអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តនៅក្នុងសាលារៀន, និងការពារសិស្ស AAPI មិនឲ្យមានការធ្វើបាប។ គាត់នឹងកែលម្អពិពិធភាពគ្រូបង្រៀនតាមរយៈការគាំទ្រគោលវិធីបែបនវានុវត្តភាពច្រើនបន្ថែមទៀតនៅក្នុងការជ្រើសរើសគ្រូបង្រៀនដែលមិនជាជានជាតិស្បែកស និងដែលធ្វើការងារជាមួយស្ថាប័នដែលបម្រើសេវាដល់ជនជាតិភាគតិច រួមទាំងស្ថាប័នផ្តល់សេវាជូនដល់ជនជាតិអាមេរិកកាំងដើមកំណើតអាស៊ី និងជនជាតិដើមអាមេរិកកាំងដែលរស់នៅលើកោះប៉ាស៊ីហ្វិក (AANAPISIs) ដើម្បីជ្រើសរើស និងរៀបចំគ្រូបង្រៀន។
គាំទ្រការអប់រំលើសពីកម្រិតវិទ្យាល័យ។ លោក Joe នឹងធ្វើឲ្យមានការមិនគិតថ្លៃសិក្សាសម្រាប់មហាវិទ្យាល័យ និងសាកលវិទ្យាល័យសាធារណៈនានា សម្រាប់សិស្ស AAPI គ្រប់រូបដែលចំណូលរបស់គ្រួសារពួកគេ ស្ថិតនៅក្រោម $125,000។ គាត់ក៏នឹងផ្តល់ជូនផងដែរនូវកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់នៅកម្រិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យរយៈពេលពីរឆ្នាំ ដោយគ្មានបំណុលសម្រាប់សមាជិកសហគមន៍ AAPI ដែលឧស្សាហ៍ព្យាយាម ដែលខិតខំសិក្សារៀនសូត្រ និងកែលម្អជំនាញរបស់ពួកគេដើម្បីវិវឌ្ឍខ្លួនស្របទៅតាមលក្ខណៈប្រែប្រួលនៃការងារ។ គាត់ក៏នឹងបង្កើតទ្វេដងនូវតម្លៃអតិបរមានៃថវិកាជំនួយ Pell ដោយបង្កើនចំនួនពលរដ្ឋ AAPI ថ្នាក់កណ្តាលដែលអាចចូលរួមទៅក្នុងកម្មវិធី និងការបង្កើនតម្លៃថវិកាជំនួយសម្រាប់បុគ្គលដែលមានសិទ្ធិទទួលបាន Pell រួចហើយ។ ហើយ គាត់នឹងកាត់បន្ថយពាក់កណ្តាលនៃទឹកប្រាក់បង់ទៅលើកម្ចីសិក្សារបស់សិស្សសហព័ន្ធដែលបញ្ចប់ការសិក្សា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតភាពសប្បុរសធម៌នៃកម្មវិធីបង់ប្រាក់ផ្អែកតាមមូលដ្ឋានប្រាក់ចំណូល។ ម្យ៉ាងទៀត គាត់នឹងអនុគ្រោះចំពោះបំណុលសិស្សសហព័ន្ធពាក់ព័ន្ធនឹងថ្លៃសិក្សារបស់សិស្សថ្នាក់មុនឧត្តមសិក្សាពីមហាវិទ្យាល័យសាធារណៈរយៈពេលពីរឆ្នាំ ឬបួនឆ្នាំសម្រាប់អ្នកខ្ចីកម្ចីដែលទទួលបានទឹកប្រាក់រហូតដល់ $125,000 ដែលនឹងរួមបញ្ចូលទៅក្នុងស្ថាប័នបម្រើសេវាឯកជនសម្រាប់ជនជាតិភាគតិច។ លោក Joe ក៏នឹងចាត់វិធានការផងដែរដើម្បីកែតម្រូវលើភាពមិនស្របគ្នានៃការផ្តល់មូលនិធិដែលបានប្រឈមមុខដោយស្ថាប័នបម្រើសេវាដល់ជនជាតិភាគតិច រួមទាំង AANAPISIs ផងដែរ ដើម្បីឲ្យសហរដ្ឋអាមេរិកអាចទទួលបានអត្ថប្រយោជន៍ពីចំណុចខ្លាំងរបស់ពួកគេ។
ប្រឆាំងទៅនឹងការកើនឡើងនៃបទឧក្រិដ្ឋស្អប់ខ្ពើមគ្នា។ ចាប់ពីហាងលក់គ្រឿងទេសរហូតដល់កន្លែងធ្វើការ និងរហូតដល់នៅក្នុងសហគមន៍របស់ពួកគេ ពលរដ្ឋ AAPI ភាគច្រើន រួមទាំងពលរដ្ឋអាមេរិកកាំងដែលកាន់សាសនាស៊ីខ សាសនាហ៊ិនឌូ និងសាសនាអ៊ីស្លាម បានបន្តប្រឈមមុខទៅនឹងការរើសអើង និងការស្អប់ខ្ពើមគ្នា ដែលមានភាពកាន់តែធ្ងន់ធ្ងរឡើងតាមរយៈពាក្យសម្តីដែលមានគ្រោះថ្នាក់ និងការបញ្ឆេះឲ្យមានការស្អប់ខ្ពើមគ្នារបស់លោក Trump។ នៅពេលសិទ្ធិ និងសេរីភាពនៃមនុស្សមួយចំនួនត្រូវបានរងការគំរាមកំហែងដោយការស្អប់ខ្ពើមគ្នា វានឹងគំរាមកំហែងយើងទាំងអស់គ្នា។ រដ្ឋបាលរបស់លោក Obama-Biden បានបន្ថែម “ការប្រឆាំងនឹងសាសនាស៊ីខ” និង “ការប្រឆាំងនឹងសាសនាហ៊ិនឌូ” ទៅក្នុងចំណាត់ថ្នាំនៃការរាយការណ៍អំពីបទឧក្រិដ្ឋស្អប់ខ្ពើមគ្នារបស់ក្រសួងយុត្តិធម៌។ រដ្ឋបាលរនេះ ក៏ផ្តល់ជូនផងដែរនូវធនធាន ហើយបានធ្វើការងារជាមួយមេដឹកនាំក្នុងមូលដ្ឋានដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើបាបដែលផ្តោតលើសហគមន៍ AAPI។ លោក Joe នឹងធ្វើឲ្យប្រាកដថាការស្អប់ខ្ពើមគ្នា មិនមែនជាជម្រកសុវត្ថិភាពនៅក្នុងប្រទេសនេះឡើយ។ ហើយ ក្រសួងយុត្តិធម៌ នឹងផ្តល់អាទិភាពក្នុងការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋស្អប់ខ្ពើមគ្នា។
បញ្ចប់ការរីករាលដាលនៃអំពើហិង្សាដោយអាវុធ។ លោក Joe បានប្រឆាំងទៅនឹងសមាគមកាំភ្លើងជាតិ (National Rifle Association, NRA) នៅលើឆាកវេទិកាថ្នាក់ជាតិ និងបានទទួលជំនះ—ពីលើក។ ក្នងនាមជាប្រធានាធិបតី យើងនឹងធ្វើឲ្យសមាគម NRA ចុះចាញ់ម្តងទៀត។ លោក Joe នឹងបន្តរក្សាគោលគោលនយោបាយសុវត្ថិភាពអាវុធប្រកបដោយសុភវិនិច្ឆ័យដែលធានាដោយរដ្ឋធម្មនុញ្ញ។ គាត់នឹងការពារគ្រួសារ សាលារៀន និងសហគមន៍របស់យើងដោយឲ្យក្រុមហ៊ុនផលិតអាវុធមានការទទួលខុសត្រូវ បញ្ជៀសសង្គ្រាមប្រដាប់អាវុធចេញពីដងផ្លូវ រួមទាំងការហាមឃាត់ការផលិត និងការលក់អាវុធវាយប្រហារ និង ទស្សនាវដ្តីអាវុធ និងការរក្សាទុកអាវុធឲ្យផុតពីដៃមនុស្សដែលមានគ្រោះថ្នាក់ រួមទាំងការតម្រូវឲ្យមានការត្រួតពិនិត្យប្រវត្តិសាវតារសម្រាប់ការលក់កាំភ្លើង និងការបិទរាល់ចន្លោះប្រហោងនៅក្នុងប្រព័ន្ធត្រួតពិនិត្យសាវតាររបស់សហព័ន្ធ។
ការពារភពផែនដីរបស់យើងប្រឆាំងទល់នឹងការប្រែប្រួលអាកាសធាតុ។ វិបត្តិអាកាសធាតុ បន្តគំរាមកំហែងសហគមន៍ពលរដ្ឋ AAPI ជាពិសេសសហគមន៍ពលរដ្ឋ NHPI។ ដែនកោះមួយចំនួន ប្រែជាមិនអាចតាំងទីលំនៅបាននៅត្រឹមឆ្នាំ2030 បើគ្មានវិធានការបន្ទាន់នោះទេ។ លើសពីនេះទៀត រដ្ឋចំនួនពីរដែលមានភាគរយខ្ពស់នៃពលរដ្ឋ AAPI —រដ្ឋហាវ៉ៃ និងរដ្ឋកាលីហ្វ័រញ៉ា—បន្តងាយរងគ្រោះទៅនឹងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ លោក Joe បានយល់ដឹងជាយូរមកហើយអំពីទំហំធំធេងនៃការប្រែប្រួលអាកាសធាតុ និងដឹងថាយើងមានភាពចាំបាច់ផ្នែកសីលធម៌ និងផ្នែកសេដ្ឋកិច្ចក្នុងការដោះស្រាយវា។ ផែនការរបស់លោក Joe នឹងដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការបំពុល ដើម្បីការពារសហគមន៍របស់យើង។ គាត់នឹងចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃណាមួយ ហើយបន្ទាប់មក ចូលរួមសាជាថ្មីជាមួយផ្នែកផ្សេងៗនៅទូទាំងពិភពលោកដើម្បីបង្កើនការប្តេជ្ញាចិត្តលើបញ្ហាអាកាសធាតុ។ នៅក្នុងស្រុក គាត់នឹងធានាថាសហគមន៍នានាដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងការបំពុល គឺជាអាទិភាពទីមួយក្នុងការទទួលបានអត្ថប្រយោជន៍ពីបដិវត្តសេដ្ឋកិច្ចស្អាតស្អំរបស់គាត់។ គាត់នឹងជំរុញឲ្យសហរដ្ឋអាមេរិកសម្រេចបាននូវសេដ្ឋកិច្ចថាមពលសម្អាត 100 ភាគរយ និងសម្រេចបាននូវការមិនបំភាពឧស្ម័នផ្ទះកញ្ចក់ មិនឲ្យផុតឆ្នាំ2050 ឡើយ។ ផែនការ Joe នឹងបង្កើតការងារដែលទទួលបានប្រាក់កម្រៃសមស្របចំនួន 10 លានកន្លែងនៅក្នុងសហរដ្ឋអាមេរិក និងឲ្យអ្នកបំពុលមានការទទួលខុសត្រូវ។ គាត់នឹងធ្វើការងារដើម្បីធានាថា សមាជិកគ្រប់រូបនៃសហគមន៍ពលរដ្ឋ AAPI មានលទ្ធភាពទទួលបានទឹកស្អាត ខ្យល់អាកាសបរិសុទ្ធ និងបរិស្ថានដែលគ្មានការបំពុល។ ហើយ រាល់ទឹកប្រាក់ដែលចំណាយក្នុងគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នឹងត្រូវបានប្រើប្រាស់ដើម្បីការពារ កាត់បន្ថយ និងធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ការពារគុណតម្លៃក្នុងនាមជាប្រទេសដែលសម្បូរជនអន្តោប្រវេសន៍។ លោក Donald Trump បានធ្វើការវាយប្រហារឥតឈប់ឈរទៅលើគុណតម្លៃ និងប្រវត្តិសាស្រ្តរបស់យើងថាជាប្រទេសដែលសម្បូរជនអន្តោប្រវេសន៍។ វាមិនត្រូវទេ ហើយវានឹងត្រូវបញ្ចប់នៅពេលលោក Joe ក្លាយជាប្រធានាធិបតី។ លោក Joe នឹងលប់ចោល “បម្រាមលើអ្នកកាន់សាសនាអ៊ីស្លាម” របស់លោក Trump នៅថ្ងៃទីមួយ និងកែប្រែគោលនយោបាយស្តីពីសិទ្ធិជ្រកកោនបង្កគ្រោះមហន្តរាយ ដែលកំពុងដែលបង្កភាពចលាចល និងវិបត្តិមនុស្សធម៌នៅតាមព្រំដែនរបស់យើង។ លោក Joe នឹងចាប់ផ្តើមធ្វើការងារជាបន្ទាន់ជាមួយរដ្ឋសភាដើម្បីអនុម័តកំណែទម្រង់ច្បាប់ធម្មនុញ្ញស្តីពីការធ្វើអន្តោប្រវេសន៍ ជាមួយនឹងអាទិភាពទៅលើការបន្តឲ្យគ្រួសារនៅជួបជុំគ្នាតាមរយៈការផ្តល់ផែនទីតម្រង់ផ្លូវដល់ ការចូលសញ្ជាតិសម្រាប់ជនអន្តោប្រវេសន៍ដែលមានមិនមានឯកសារគ្រប់គ្រាន់ចំនួនជាង 11 លានអ្នក—រួមទាំង1.7 នាក់មកពីតំបន់អាស៊ី។
យើងនឹងគាំទ្រដល់ការធ្វើអន្តោប្រវេសន៍ផ្អែកតាមគ្រួសារ និងរក្សាទុកការជួយជុំគ្រួសារថាជាគោលការណ៍ស្នូលសំខាន់នៃប្រព័ន្ធអន្តោប្រវេសន៍របស់យើង ដែលរួមបញ្ចូលទាំងការកាត់បន្ថយឧបសគ្គទិដ្ឋាការសម្រាប់គ្រួសារផងដែរ។ គាត់នឹងបង្កើនចំនួនទិដ្ឋាការដែលផ្តល់ជូនសម្រាប់ការធ្វើអន្តោប្រវេសន៍ជាអចិន្ត្រៃយ៍ និងក្នុងគោលបំណងការងារផ្អែកតាមស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការលើកលែងពីការកំណត់ណាមួយចំពោះអ្នកទើបបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅក្នុងវិស័យ STEM។ ហើយ គាត់នឹងគាំទ្រជាអាទិភាពទីមួយលើការកែទម្រង់ប្រព័ន្ធទិដ្ឋាការបណ្តោះអាសន្នសម្រាប់បុគ្គលិកឯកទេសជំនាញខ្ពស់ ដើម្បីការពារប្រាក់បៀវត្សរ៍ ហើយបន្ទាប់មក គាំទ្រលើការពង្រីកចំនួនទិដ្ឋាការដែលបានផ្តល់ជូន និងការលុបបំបាត់ដែនកំណត់លើទិដ្ឋាការសម្រាប់ធ្វើការងារតាមប្រទេស។ គាត់នឹងស្តាឡើងវិញ និងការពារកិច្ចដំណើរការសញ្ជាតូបនីយកម្មសម្រាប់អ្នកកាន់ប័ណ្ណបៃតង។ ហើយ គាត់នឹងបង្កើនចំនួនជនភាសខ្លួនដែលយើងទទួលស្វាគមន៍មកកាន់ប្រទេសនេះ តាមរយៈការកំណត់គោលដៅអនុញ្ញាតទទួលយកជនភៀសខ្លួនទូទាំងពិភពលោកប្រចាំឆ្នាំរហូតដល់ចំនួន 125,000 និងស្វែងរកបង្កើនតួលេខនេះពីពេលមួយទៅពេលមួយ ស្របគ្នាជាមួយនឹងការទទួលខុសត្រូវរបស់ពួកយើង គុណតម្លៃរបស់យើង និងតម្រូវការជាសាកលពុំធ្លាប់មានពីមុនមក។ គាត់ក៏នឹងធ្វើការជាមួយរដ្ឋសភាដើម្បីបង្កើតចំនួននៃការអនុញ្ញាតទទួលយកជនអន្តោប្រវេសន៍ចំនួន 95,000 នាក់ប្រចាំឆ្នាំ។ លោក Joe នឹងលុបបំបាត់ចោលភាពស្រពិចស្រពិលសម្រាប់អ្នកមានក្តីស្រមៃ តាមរយៈការបន្តកម្មវិធី DACA និងស្វែងរកជម្រើសតាមផ្លូវច្បាប់ក្នុងការការពារគ្រួសាររបស់ពួកគេពីការបំបែកចេញពីគ្នាយ៉ាងមនុស្សធម៌។ ក្នុងនាមជាប្រធានាធិបតី លោក Joe នឹងបញ្ចប់ការហ៊ុំព័ន្ធនៅកន្លែងការងារ និងការពារទីតាំងចំណុចរសើបផ្សេងទៀតពីការចាត់វិធានការពង្រឹងការអនុវត្តច្បាប់លើការធ្វើអន្តោប្រវេសន៍។ គ្មាននរណាម្នាក់ គួរភ័យខ្លាចក្នុងការស្វែងរកការថែទាំព្យាបាលវេជ្ជសាស្ត្រ ការធ្វើដំណើរទៅសាលា កន្លែងការងារ ឬកន្លែងគោរពបូជ្ជា ដោយសារភាពភ័យខ្លាចអំពីការចាត់វិធានការពង្រឹងការអនុវត្តច្បាប់លើការធ្វើអន្តោប្រវេសន៍ឡើយ។
ជំរុញដល់ការលូតលាស់ផ្នែកសហគ្រិនភាព និងអាជីវកម្មខ្នាតតូចនៅក្នុងសហគមន៍ AAPI។មានអាជីកម្មដែលជាកម្មសិទ្ធិរបស់ពលរដ្ឋ AAPI ចំនួនជាងពីរលាននៅទូទាំងសហរដ្ឋអាមេរិក ដែលជំរុញដល់កំណើនសេដ្ឋកិច្ច និងឱកាសនៅក្នុងប្រទេសទាំងមូល។ ទោះយ៉ាងណាក៏ដោយ អាជីវកម្មទាំងនេះភាគច្រើន តែងមានឧបសគ្គជាមួយនឹងបញ្ហានានា ដូចជាការទទួលបានមូលនិធិ និងឧបសគ្គផ្នែកភាសាដែលបង្ករភាពលំបាកស្មុគស្មាញដល់ការអភិវឌ្ឍអាជីវកម្មខ្នាតតូចសម្រាប់សហគមន៍ពលរដ្ឋ AAPI។ នៅក្នុងឆ្នាំ2010 រដ្ឋបាលរបស់ Obama-Biden បានបង្កើតគំនិតផ្តូចផ្តើមឥណទានអាជីវកម្មខ្នាតតូចរបស់រដ្ឋ (State Small Business Credit Initiative, SSBCI) ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច។ កម្មវិធីនេះ ផ្ទេរមូលនិធិទៅកាន់គំនិតផ្តួចផ្តើមផ្តល់កម្ចីសម្រាប់អាជីវកម្មខ្នាតតូចរបស់រដ្ឋ ដោយជំរុញឲ្យមានទឹកប្រាក់ចំនួន $10 ប៊ីលាននៅក្នុងការផ្តល់កម្ចីថ្មីៗសម្រាប់ចំនួន $1 ប៊ីលាននៃចំណែកទឹកប្រាក់នីមួយៗនៅក្នុងមូលនិធិ SSBCI។ លោក Joe នឹងបន្តកម្មវិធីរហូតដល់ឆ្នាំ2025 និងបង្កើនទ្វេដងនូវការផ្តល់មូលនិធិសហព័ន្ធរបស់ខ្លួនរហូតដល់ $3 ប៊ិលាន ដោយជំរុញឲ្យមានទឹកប្រាក់រហូតដល់ $30 ប៊ីលាននៃការវិយោគវិស័យឯកជនចំពោះអាជីវកម្មខ្នាតតូចទាំងអស់ដែលបានលើកឡើង ជាពិសេសអាជីវកម្មទាំងឡាយដែលកាន់កាប់ដោយស្រ្តី និងពលរដ្ឋដែលមិនមែនជាជនជាតិស្បែកស។ លោក Joe ក៏នឹងបង្កើនការផ្តល់មូលនិធិសម្រាប់ថវិកាទីភ្នាក់ងារអភិវឌ្ឍអាជីវកម្មសម្រាប់ជនជាតិភាគតិចផងដែរ។ ហើយ គាតផនឹងបង្កើតកម្មវិធីថវិកាជំនួយបែបប្រកួតប្រជែកដើម្បីផ្តល់ទឹកប្រាក់ចំនួន $5 ប៊ីលានដល់រដ្ឋសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្មីនៅក្រៅទីក្រុងធំៗរបស់យើង។
ការលុបបំបាត់ឧបសគ្គផ្នែកភាសាសម្រាប់សហគមន៍ AAPI។ ឧបសគ្គផ្នែកភាសាចំពោះសេវាកម្មសំខាន់ៗ និងធនធាននានា អាចរារាំងពលរដ្ឋ AAPI ដែលមានចំណេះដឹងភាសាអង់គ្លេសមានកម្រិតមិនឲ្យសម្រេចបាននូវសក្តានុពលរបស់ខ្លួន និងក្តីស្រមៃក្នុងនាមជាជនជាតិអាមេរិកកាំង។ លោក Joe នឹងបំពេញបន្ថែមពីលើស្នាដៃការងាររបស់រដ្ឋបាល Obama-Biden ដែលបានធានាថា សមាជិកនៃសហគមន៍AAPI ដែលមានចំណេះដឹងភាសាអង់គ្លេសមានកម្រិត បានទទួលការថែទាំសុខភាព និងសេវាកម្មរដ្ឋាភិបាលផ្សេងទៀត។ ឧទាហរណ៍ រដ្ឋបាលនេះ បានផលិតខ្សែវីដេអូផ្សព្វផ្សាយជាភាសាចិន កូរ៉េ វៀតណាម ភូមា មន ខ្មែរ និងឡាវ ដើម្បីធានាថាសមាជិកនៃសហគមន៍ទាំងនោះ អាចទទួលបានផលចំណេញពីអត្ថប្រយោជន៍ និងការរ៉ាប់រងរបស់ច្បាប់ថែទាំដែលមានតម្លៃសមស្រប (Affordable Care Act)។ លោក Joe នឹងផ្តោតលើទីភ្នាក់ងាររបស់ខ្លួនក្នុងការកំណត់មធ្យោបាយដើម្បីបង្កើនការទទួលបានកម្មវិធីរបស់សហព័ន្ធសម្រាប់បុគ្គល និងគ្រួសាររបស់ AAPI រួមទាំងទាំងអ្នកដែលមានសមត្ថភាពភាសាអង់គ្លេសមានកម្រិត។ គាត់ក៏នឹងបង្កើតមជ្ឈមណ្ឌលធនធានតាមសង្កាត់ ឬស្វាគមន៍ឲ្យមជ្ឈមណ្ឌលផ្តល់ជំនួយដល់ពលរដ្ឋក្នុងការស្វែងរកការងារ ទទួលបានសេវាកម្ម និងឱកាសសិក្សាភាសាអង់គ្លេស និងផ្នែកសំខាន់ៗផ្សេងទៀននៃជីវិតរស់នៅ។ ហើយគាត់នឹងធានាថា រាល់សាលារៀនសាធារណៈទាំងអស់ នឹងមានការគាំទ្រដល់ការសិក្សាភាសាអង់គ្លេសគ្រប់គ្រាន់ដើម្បីជួយដល់កុមារទាំងអស់ឲ្យសម្រេចនូវសក្តានុពលរបស់ខ្លួន។
ពង្រឹងសិទ្ធិបោះឆ្នោត។ សម្រាប់ពលរដ្ឋ AAPI ជាង 33 ភាគរយដែលសមត្ថភាពភាសាអង់គ្លេសមានកម្រិត ភាពលំបាកនៅក្នុងការឆ្លងកាត់កិច្ចដំណើរការបោះឆ្នោត នៅតែបន្តជាឧបសគ្គដ៏សំខាន់ក្នុងការសម្រេចបានពេញលេញនូវគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យរបស់យើង។ ឧបសគ្គនេះ រួមទាំងភាពមិនពេញចិត្តនៃច្បាប់ស្តីពីសិទ្ធិបោះឆ្នោត (Voting Rights Act) ធ្វើឲ្យមានការថយចុះគួរឲ្យកត់សម្គាល់នូវការចូលរួមរបស់សហគមន៍មិនមែនជនជាតិស្បែកស រួមទាំងសហគមន៍ពលរដ្ឋ AAPI នៅក្នុងកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យ។ លោក Joe នឹងពង្រឹងលទ្ធិប្រជាធិបតេយ្យតាមរយៈការធានាថារាល់ការបោះឆ្នោតរបស់ពលរដ្ឋអាមេរិកកាំងគ្រប់រូប ត្រូវបានការពារ។ គាត់នឹងច្បាប់ផ្តើមដោយការស្តារឡើងវិញនូវច្បាប់សិទ្ធិបោះឆ្នោត ហើយបន្ទាប់មកធានាថា ក្រសួងយុត្តិធម៌ត្រូវធ្វើការតវ៉ាចំពោះច្បាប់រដ្ឋដែលបានកៀបសង្កត់សិទ្ធិក្នុងការបោះឆ្នោត។ យើងនឹងគាំទ្រដល់ការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោតក្នុងថ្ងៃតែមួយ និងជំហានផ្សេងទៀតដើម្បីធ្វើឲ្យការអនុវត្តសិទ្ធិក្នុងការបោះឆ្នោតរបស់ពួកគេមានភាពកាន់តែងាយស្រួល។ គាត់នឹងគាំទ្រដល់ការបញ្ចប់ការបែងចែកមណ្ឌលបោះឆ្នោតលម្អៀង ហើយនឹងការពារបន្ទប់បោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតពីឥទ្ធិពលរបរទេសដែលព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់យើង និងជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតរបស់យើង។
ញែកទិន្នន័យដើម្បីទទួលបានការធ្វើជាតំណាងស្មើភាពគ្នា។ ការប្រមូលផ្តុំទិន្នន័យលើសហគមន៍ AAPI គឺជាសកម្មភាពគ្រោះថ្នាក់មួយប្រឈមទៅនឹងពិពិធភាព និងតម្រូវការរបស់ពលរដ្ឋ AAPI។ រដ្ឋបាល Obama-Biden បានបន្ធូរបន្ថយការអនុវត្តដ៏ល្អបំផុតសម្រាប់ការញែកទិន្នន័យរបស់សហព័ន្ធទៅលើពលរដ្ឋ AAPI។ លោក Joe នឹងបំពេញបន្ថែមនូវស្នាដៃនេះ និងធានាថារដ្ឋបាលរបស់គាត់ ទទួលស្គាល់ និងដោះស្រាយឧបសគ្គជាច្រើនដែលប្រឈមទៅនឹងសហគមន៍ AAPI ចម្រុះផ្សេងៗ។
ការវិនិយោគទៅលើសហគមន៍ AAPI របស់យើងតាមរយៈលំនៅដ្ឋាន។ ក្នុងនាមជាប្រធានាធិបតី លោក Joe នឹងវិនិយោគទឹកប្រាក់ចំនួន $640 ប៊ីលានក្នុងរយៈពេល 10 ឆ្នាំ ដើម្បីឲ្យមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ AAPI មានលទ្ធភាពទទួលបានលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យ មានស្ថិរភាពសុវត្ថិភាពនិងសុខភាព មានថាមពលគ្រប់គ្រាន់និងធនទ្រាំ និងមានទីតាំងស្ថិតនៅក្បែរសាលារៀនល្អៗ និងមានការធ្វើដំណើសមស្របទៅកាន់កន្លែងការងាររបស់ពួកគេ។ គាត់នឹងជួយគ្រួសារ AAPI ឲ្យទិញលំនៅដ្ឋានដំបូងរបស់ពួកគេ និងកសាងនូវទ្រព្យសម្បត្តិតាមរយៈការបង្កើតឥណទានពន្ធថ្មីមួយដែលផ្តល់ជូនមុន និងអាចសងទូទាត់បានក្នុងចំនួនទឹកប្រាក់រហូតដល់ $15,000 និងបង្កើតឥណ្ណទានពន្ធថ្មីសម្រាប់អ្នកជួលដើម្បីជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាបជាច្រើនគ្រួសារបន្ថែមទៀត។ លោក Joe នឹងបង្កើតទីភ្នាក់ងាររាយការណ៍ឥណទានសាធារណៈថ្មីមួយនៅក្នុងការិយាល័យការពារហិរញ្ញវត្ថុ សម្រាប់ អតិថិជន (Consumer Financial Protection Bureau) ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសរបស់រដ្ឋាភិបាលដែលស្វែង រកការកាត់បន្ថយជាអប្បបរមានៃវិសមភាពពូជសាសន៍ ឧទាហរណ៍ តាមរយៈការធានាថា វិធីសាស្រ្តដោះស្រាយដែលប្រើប្រាស់សម្រាប់ការកំណត់កម្រិតឥណទាន មិនមានផលប៉ះពាល់បែបរើសអើងណាមួយ និងតាមរយៈការទទួលយកប្រភពទិន្នន័យថ្មីៗដូចជាប្រវត្តិនៃការជួល និងវិក្កយប័ត្រទឹកភ្លើងដើម្បីបង្កើតឥណទាន។ គាត់នឹងបញ្ចប់ការបដិសេធមិនផ្តល់កម្ចី និងការអនុវត្តបែបរើសអើងនិងអយុត្តិធម៌ផ្សេងទៀតនៅក្នុងទីផ្សារលំនៅដ្ឋាន រួមទាំងការអនុម័តច្បាប់សម្រាប់ការប្រកាសសិទ្ធិម្ចាស់លំនៅដ្ឋាន និងអ្នកជួល (Homeowner and Renter Bill of Rights) ថ្មី ដែលការពារអ្នកជួលពីការបណ្តេញចេញ ពង្រឹងនិងពង្រីកច្បាប់ស្តីការវិនិយោគបន្តសម្រាប់សហគមន៍(Community Reinvestment Act) ដើម្បីធានាថាធានាគារបស់ប្រទេស និងស្ថាប័នសេវាហិរញ្ញវត្ថុក្រៅធនាគារ នឹងបម្រើដល់សហគមន៍ពលរដ្ឋ AAPI ហើយដែលអនុវត្តនូវវិធណលំនៅដ្ឋានដោយយុត្តិធម៌ជាវិជ្ជមានបន្ថែមទៀតរបស់រដ្ឋបាល Obama-Biden។ គាត់ក៏នឹងបង្កើតមូលនិធិលំនៅដ្ឋានមានតម្លៃសមស្របចំនួន $100 ដើម្បីកសាង និងធ្វើឲ្យប្រសើរឡើងនូវលំនៅដ្ឋានមានតម្លៃសមរម្យ និងវិនិយោគទៅក្នុងការអភិវឌ្ឍសហគមន៍តាមរយៈការពង្រីកការផ្តល់មូលនិធីដែលមានភាពបត់បែនសម្រាប់ថវិកាជំនួយប្លុកគារសម្រាប់ការអភិវឌ្ឍសហគមន៍ (Community Development Block Grant) ជាង $10 ប៊ីលានក្នុងរយៈពេលដប់ឆ្នាំ។